ដើម្បីរកកម្រៃមកផ្គត់ផ្គង់សេវាកម្មនេះដែលមានអ្នកប្រើប្រាស់កាន់តែច្រើននោះ
កាលពីពេលថ្មីៗនេះលោក Pavel Durov ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសថា
នឹងចាប់ផ្ដើមឱ្យមានការបង់ថ្លៃសេវាកម្មក្នុងឆ្នាំ២០២១
ដែលនេះធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនគិតថាគេត្រូវតែបង់ប្រាក់ដើម្បីប្រើប្រាស់កម្មវិធីនេះនៅឆ្នាំក្រោយ
ប៉ុន្តែតាមការពិតលោកអ្នកភាគច្រើនគឺអាចនៅតែបន្តប្រើប្រាស់កម្មវិធីនេះដោយមិនចាំបាច់ចំណាយថវិកាអ្វីទាំងអស់។
លោក Pavel Durov បានបញ្ជាក់នៅក្នុងការប្រកាសរបស់គាត់ថា
ការបង់ថ្លៃសេវាកម្មគឺសម្រាប់តែអ្នកប្រើប្រាស់ដែលផ្ញើឯកសារធំៗ «Power
users» ហើយដែលចង់ប្រើប្រាស់មុខងារថ្មីៗបន្ថែម។
ការទាញយកនិងការប្រើប្រាស់កម្មវិធី
ជាមួយនឹងមុខងារដែលមានក្នុងពេលបច្ចុប្បន្នគឺនៅតែមិនចាំបាច់បង់ថ្លៃសេវាកម្មដដែល។
ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មវិញនោះ វាក៏មិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅជាលក្ខណៈឯកជនទេ
នេះគឺសម្រាប់តែផ្សព្វផ្សាយនៅក្នុងក្រុមរបស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើន
«Massive public one-to-many channels» តែប៉ុណ្ណោះ៕
0 Comments